Search

ipursatdeveloeper.blogspot.com

We are the world ,we will know about it

ipursatdeveloeper.blogspot.com

We growth never back

ipursatdeveloeper.blogspot.com

Welcome Pursat Province

ipursatdeveloeper.blogspot.com

Learn as much as you can learn

ipursatdeveloeper.blogspot.com

Good luck your activity

អាហារ ៥យ៉ាង​ ជួយ​ឱ្យ ​ខួរ​ក្បាល​ឆ្លាត​វៃ​

​ប្រភេទ​អាហារ​មួយ​ចំនួន​ត្រូវ​បានមនុស្ស​ដឹង​ថា ​វាអាច​ជួយបង្កើន​ការ​​ចងចាំ​ និង​បង្កើន ​មុខងារ​ខួរ​ក្បាល​។ ​សូមអានបន្ដ ​ដើម្បី​ស្វែង​យល់​បន្ថែម ពី​អាហារ ​៥​ប្រភេទ ​ដែល​អ្នក​ជំនាញ​ណែនាំ ​ឱ្យ​អ្នក​ដាក់​បញ្ចូល​ក្នុង​របប​អាហារ​របស់​អ្នក​ ៖ ​​



​ត្រី​សម្បូរ​ជាតិ​ខ្លាញ់ ​៖ ​បញ្ហា ដ៏​សាមញ្ញ​​មួយមនុស្ស​ភាគ​ច្រើន​ តែង​ប្រឈម​នា​​ពេលបច្ចុប្បន្ន​នេះ ​គឺ​ការ​ព្យាយាម​ធ្វើ​កិច្ច​ការសាមញ្ញៗ​ រាល់ថ្ងៃ ​ដូច​ជា​ថា តើ​ការងារ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវធ្វើ​ តើ​មនុស្ស​ណា​ដែល​អ្នក​ចង់​ឱ្យ​តេ​ទូរសព្ទ​មក​អ្នក​ តើ​អ្នក​គួរ​ទទួលទាន​អាហារ​​អ្វី សម្រាប់​អាហារ​ពេល​ល្ងាច​។ ​ហេតុដូច្នេះ ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ម្នាក់ ​ក្នុង​ចំណោម​មនុស្ស​ចង់ប​ង្កើន​ការ​ចង​ចាំ​នោះ ​ចូរ​ទទួលទាន​ប្រភេទ​ត្រី​សម្បូរ​ជាតិ​ខ្លា​ញ់​។ ​អ្នក​ជំនាញ​និយាយ​ថា ​អាស៊ីដ​ធាត់ ​Omega3​មាន​នៅ​ក្នុង ​ប្រភេទត្រី​ដូច​ជា​ ត្រី​សាឌីន ត្រីសាម៉ុង និង​ត្រីស្បែកា ​គឺ​ល្អ​ប្រសើរ​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ទាំង​ស្រុងជា​ពិសេស​សុខ​ភាព​ខួរ ​ក្បាល។ ​ចូរដាក់​បញ្ចូល ​ត្រី​សម្បូរ​ជាតិ​ខ្លាញ់​​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ​យ៉ាង​តិច ២​ដង​ក្នុង​មួយ​សប្ដាហ៍ ​ដើម្បីការពារ​ ការ​ចុះ​ថយ​ការ​ចងចាំ ​។​

​ ប្រភេទ​បន្លែ​ស្លឹក ៖  មនុស្ស​យើង​ភាគ​ច្រើនទំនងជា​ងាក​មុខ​ចេញ និង​មិន​ចូល​ចិត្ដ ​នៅ​ពេល​ទទួល​ទាន​បន្លែ​បៃតង​ប៉ុ​ន្ដែអ្នក​ស្រាវ​ជ្រាវ​និយាយ​ថា ​បន្លែ​ពណ៍បៃតង​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ​សម្រាប់ខួរ​ក្បាលរ​បស់អ្នក​។ ​ស្លឹក​ផ្ទី ​​ស្ទៃ​ពណ៍បៃតង គឺ​សម្បូរដោយ សារ​ធាតុ​ប្រឆាំង​នឹង​អុកស៊ីដកម្ម ​ដូចជា ​ជីវជាតិC ​និង​សារធាតុ ​​Beta-carotene ​ដែល​ត្រូវ​បាន​មនុស្ស​ដឹង​ថា ​ល្អ​ប្រសើរ​សម្រាប់​សុខភាព​រាង​កាយ។ ​ប្រភេទ​បន្លែទាំង​នេះ ក៏មាននូវ​អាស៊ីដ ​Folic ដែល​បង្កើន​ការ​ទទួលព័ត៌មាន​បានរហ័ស ​និងងាយ​ក្នុងការ​ចងចាំ​។ ​

​ ស៊ុត ​៖ ​​ស៊ុត​បាន​នាំ​មក​នូវ​សារធាតុ​រ៉ែ ​និងជីវជាតិ និង​ជា​អាហារ​ដ៏ប្រសើរ​សម្រាប់ខួ​រ​ក្បាល។ ​ដោយ​សម្បូរ​ដោយ​ជាតិ​ដែក ​ជាតិ​អ៊ីយ៉ូដ ​និង​ជីវជាតិB12 ​ស៊ុត​គួរ​តែ​ត្រូវ​បាន​ដាក់បញ្ចូល​ទៅក្នុ​ងរ​បបអាហារ​ប្រចាំ​ថ្ងៃរ​បស់​ អ្នក​។ ​​ជាតិ​អ៊ីយ៉ូដ​ត្រូវ​បាន​​មនុស្សដឹងថា មាន​គុណប្រយោជន៍​ក្នុងការបង្កើនសមត្ថភាព​ដោះ​ស្រាយ​បញ្ហា ​​ ខណៈ​ពេល​ជាតិ​ដែក ​មាន​ប្រសិទ្ធ​ភាពបង្កើត​កោសិកាឈាម​ក្រហម​ ដែល​បញ្ជូនអុកស៊ីសែន​ទៅ​កាន់ខួរ​ក្បាលរ​បស់​អ្នក ​ដោយ​ធ្វើ​ឱ្យ​អ្នកវាងវៃ។​

តែបៃតង ​៖ ​តើ​អ្នកដឹង​ទេ​ថា ​ខួរ​ក្បាល​របស់​អ្នកត្រូវបានបង្កើត​ឡើង ដោយទឹកប្រមាណ ៨០%? ​នេះមាន​ន័យថា  ​អ្នកចាំ​បាច់​ត្រូវ​រ​ក្សា​ជាតិ​ទឹក​ឱ្យ​បានគ្រប់​​គ្រាន់ ដើម្បី​ឱ្យ​ខួរក្បាល​ដំណើរ​ការ​មុខងារ​បាន​ប្រសើរ​។​ អ្នក​អាច​ទទួល​ទាន​ទឹកតែ​បៃតង ឱ្យបាន​មួយ​ពែង​រាល់​ថ្ងៃ ហើយត្រូវ​ទទួលទានទឹកឱ្យបា​ន ៨​កែវ​ក្នុងមួយ​ថ្ងៃ។ ​អ្នកស្រាវ​ជ្រាវ​និយាយ​ថា ​តែ​បៃតងអាច​បង្កើន​ភាព​វាង​វៃរបស់​ចិត្ដ ​និង​បង្កើន​ការចង​ចាំ ​ខណៈពេល​សារ​ធាតុ​ប្រឆាំង​នឹងអុកស៊ីដកម្ម ​អាចកាត់​បន្ថយ​ជំងឺ​ភ្លេច​ភ្លាំង។

​ស្ករសូកូឡា ​៖ ស្ករសូកូឡា​សម្បូរ​ដោយ​សារ​ធាតុ ​Flavonoids ជា​សារធាតុ​លើក​ស្ទួយ​សមត្ថភាព​ខួរ​ក្បាល។ ​ការ​ទទួលទាន ​​ស្ករសូកូឡាខ្មៅ ​ក្នុង​កម្រិតល្មម ត្រូវ​បានមនុស្សដឹង​ថា ​មានប្រសិទ្ធ​ភាព ​ក្នុង​ការ​បង្កើន​ជំនាញ​វិនិច្ឆ័យ​។​អ្នក​ជំនាញ​បន្ថែម​ថា សារ​ធាតុ ​Flavonoids ​ធ្វើ​ឱ្យ​សកម្ម ​នូវ​ការបង្កើត​ឡើង នូវ​កោសិកាសរសៃប្រសាទ​ថ្មី ​នៅក្នុងខួរ​ក្បាល​ ដើម្បីពង្រឹង​ការ​ចង​ចាំ និង​បង្កើនលំហូរឈាម​ទៅ​កាន់​ខួរក្បាល​៕  ​
ប្រភព​  http://www.cool1007.com

Zoomer X និង​​ MSX មាន​រូបរាង​ស្រដៀង​គ្នា​ ចុះ​មួយ​ណា​ត្រូវ​ចិត្ត​អ្នក​ជាង?

​ម៉ូតូ​ ​Zoomer X និង​​ MSX ​របស់​ក្រុមហ៊ុន​ហុងដា​​ត្រូវ​បាន​រចនា​រូបរាង​ឡើង​ដោយ​មាន​លក្ខណៈ​ស្រដៀង​ គ្នា​យ៉ាង​ខ្លាំង​ ជា​ពិសេស​គឺ​ផ្នែក​ខាង​មុខ​តែ​ម្ដង។ ត្បិត​ថា​រូបរាង​របស់​វា​ស្រដៀង​គ្នា​ក៏​ពិត​មែន​ ប៉ុន្តែ​វា​មាន​នូវ​ចំណុច​ពិសេស​រាង​ខ្លួន​ដែល​អាច​ទាក់​ទាញ​ចិត្ត​អ្នក​ ប្រើ​ប្រាស់​បាន។
ចំណុច​ពិសេស​របស់​ Zoomer X ស៊េរី​០១៦៖

@ជា​ម៉ូតូ​អូតូ​ដែល​មាន​ការ​រចនា​រូបរាង​ខុស​ពី​ប្លែក​ពី​ម៉ូតូ​អូតូ​ធម្មតា
@​​​​​​​​​មាន​កុងទ័រ​ប្រភេទ​ឌីជីថល​ ដែល​​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​លើ​ម៉ូតូ​ប្រភេទ​អូតូ​នេះ
@ស៊ីសាំង​តិច​​ពោល​៦២,៣គីឡូម៉ែត្រ​ក្នុង​មួយ​លីត្រ ​ស័ក្ដិសម​ទៅ​នឹង​ទីក្រុង​ដែល​មាន​សភាព​កក​ស្ទះ
@មាន​ម៉ាស៊ីន​កម្លាំង​ខ្លាំង​១១០​សេ​សេ ប្រភេទ​ម៉ាស៊ីន​ប្រើ​ប៊ិច​ PGM-FI ៤តង់​និង​បញ្ចុះ​កម្ដៅ​ដោយ​ខ្យល់
 ជា​ម៉ូតូ​​ស្ព័រ​ដែល​មាន​រូបរាង​​មិន​សូវ​ជា​ធំ​ប៉ុន្មាន​ ងាយ​ស្រួល​គ្រប់​គ្រង​លំនឹង
​@ទម្ងន់​ដ៏​ស្រាល​របស់​វា​អាច​ជួយ​​កាត់​បន្ថយ​កម្លាំង​អូសទាញ​ដែល​ធ្វើ​​ឲ្យ​​ស៊ីសាំង​តិច​ ពោល​គឺ​​មួយ​លីត្រ​ជិះ​បាន​៥៦,៩៨​គ.ម​
@ម៉ាស៊ីន​​មាន​កម្លាំង​១២៥​សេសេ​ អាច​បង្កើន​សន្ទុះ​បាន​លឿន​ល្អ

ពិនិត្យ​ថា​មាន​អ្នក​លួច​ប្រើ​ Computer​​ របស់អ្នក

មនុស្ស​ម្នាក់​ៗ តែងតែ​ត្រូវ​ការ​ភាពឯកជន ឬ privacy ផ្ទាល់​ខ្លួន មិន​ថា​ជា​អ្នក​រៀន IT ឬ មុខ​វិជ្ជា​ផ្សេង​ៗ​នោះ​ទេ។ ជាមួយ​គ្នា​នេះ computer របស់​លោកអ្នក​អាច​នឹង​ត្រូវ​មិត្ត​រួម​បន្ទប់ ឬ​បង​ប្អូន​ លួច​យក​ទៅ​ប្រើប្រាស់​ដោយ​មិន​មាន​ការ​អនុញ្ញាត ដែល​​​ថ្ងៃ​នេះ សំបុក​អាយធី នឹង​បង្ហាញ​នូវ​គន្លឹះ​ងាយៗ​ ខ្លី​ៗ ក្នុង​ការ​តាម​ដាន​ថាតើ​​ computer​​ របស់អ្នក មាន​អ្នក​លួច​យក​ប្រើ​ឬ​យ៉ាង​ណា ដូច​ត​ទៅ៖

សម្រាប់​លោកអ្នក​ដែល​ប្រើប្រាស់ Mac OS X

សម្រាប់​លោក​អ្នក​ដែល​ប្រើប្រាស់ Mac OS X លោកអ្នក​នឹង​ត្រូវ​ប្រើប្រាស់ Console ពី​ក្នុង Applications > Utilities ​ឬ​ដោយ​ចុច Spotlight​ និង​វាយ​បញ្ចូល​ពាក្យ​ថា Console ។

បន្ទាប់​មក​ទៀត​ សូម​វាយ​បញ្ចូល​ពាក្យ​ថា Wake reason នៅត្រង់​កន្លែង​ស្វែងរក នោះ​លោកអ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ដែលម៉ាស៊ីន​​​ត្រូវ​បាន​បើក​ដំណើរការ​​ ជាក់​ជា​មិន​ខាន ។

សម្រាប់​លោកអ្នក​ដែល​ប្រើប្រាស់ Windows

ជា​ដំបូង​ សូម​​​ចុច​គ្រាប់​ចុច Win នៅ​លើ​ក្ដារចុច និង​វាយ​បញ្ចូល​ពាក្យ​ថា Event និង​ជ្រើស​យក View event logs ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​នោះ ។
 បន្ទាប់​មក​ សូម​ចុច​សញ្ញា​ព្រួញ​ខាង​មុខ Windows Logs ឬ​ធ្វើ​ការ​ Double-click ក៏​បាន ។
 ពេល​នោះ លោកអ្នក​នឹង​ឃើញ​មាន​ផ្ទាំង Filter Current Log បង្ហាញ​ឡើង​មក។ នៅ​ត្រង់ Event Sources សូម​ធីក​យក Power-Troubleshooter និង​ចុច OK ។
 លោកអ្នក​នឹង​ទទួល​បាន​ព័ត៌មាន​ដែលម៉ាស៊ីន​​​ត្រូវ​បាន​បើក​ដំណើរការ​ នៅ​ក្នុង​ផ្ទាំង Event Viewer ផ្នែក​កណ្ដាល។ ពេល​នេះ លោកអ្នក​អាច​កំណត់​សម្គាល់​បាន​ហើយ​ថា ​តើ​មាន​អ្នក​លួច​ចូល​មក​​ប្រើប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ​របស់​លោកអ្នក​ឬ​ ទេ។

 ដើម្បី​ជា​ជំនួយ​បន្ថែម​នោះ លោកអ្នក​គប្បី​ចូល​ទៅ​មើល​ក្នុង Recent Documents ឬ​ក៏ browser history ជាដើម ដែល​អាច​នឹង​ជា​គន្លឹះ​តាម​ដាន​បន្ថែមទៀត​ផង​ដែរ

Xperia Z5 Premium ទូរស័ព្ទ​អេក្រង់​កម្រិត​4K ដំបូង​គេនឹង​មក​ដល់​​កម្ពុជាឆាប់ៗនេះ​ហើយ

ទូរស័ព្ទ​អេក្រង់​ 4K Xperia Z5 Premium នឹងមាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​កម្ពុជាក្នុងពេលឆាប់ៗនេះ​ បន្ទាប់​ពី​ក្រុមហ៊ុន​ Sony បាន​ប្រកាស​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​រួច​​មក។
 Xperia Z5 Premium គឺ​ជា​ទូរស័ព្ទ​ដំបូង​គេ​បំផុត​ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​​អេក្រង់​ 4K ​នៅ​លើ​​​​​អេក្រង់​ទូរស័ព្ទ​​ដែល​មាន​​ទំហំ​៥,៥​អ៊ីញ។ អេក្រង់​​របស់​ Z5 Premium ​គឺ​អាច​បង្ហាញ​រូបភាព​​បាន​ដិត​ល្អ​ជាង​អេក្រង់​ Full HD បាន​ដល់​ទៅ​បួន​ដង​ឯ​ណោះ។ ចំពោះ​​ដង់ស៊ីតេ​​របស់​វា​គឺ​ខ្ពស់​ល្អ​គឺ​​៨០៦​ភិចហ្សែល​ក្នុង​មួយ​អ៊ីញ។ ទំហំ​ដង់ស៊ីតេ​នេះ​គឺ​ស្មើ​នឹង​១០​ដង​នៃ​ដង់ស៊ីតេ​របស់​ទូរទស្សន៍​ Full HD និង​ស្មើ​នឹង​ពីរ​ដង​នៃ​ស្មាតហ្វូន​​ភាគ​ច្រើន។
 ទោះ​បី​ជា​អេក្រង់​របស់​ទូរស័ព្ទ​នេះ​មាន​កម្រិត​ 4K ក៏​ពិត​មែន ​ប៉ុន្តែ​ថ្ម​របស់​វា​​នៅ​តែ​អាច​ប្រើ​ប្រាស់​បាន​យូរ​​ដដែល​​គឺ​ដល់​ទៅ​២​ ថ្ងៃ​ឯ​ណោះ។ យ៉ាង​ណា​ក្ដី​ក្រុមហ៊ុន Sony ក៏​​មិន​ភ្លេច​ទេ​​នូវ​ការ​បំពាក់​​បច្ចេកវិទ្យា​ជ្រាប​ទឹក​ និង​ ធន់​នឹង​ធូលី​ដី IP 65/68 ព្រម​ទាំង​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ទូរស័ព្ទ៕

របៀប​ដំឡើង Windows 10

  • អ្នកត្រូវដោនឡូដ Windows 10 ដែលជាប្រភេទ file ISO នៅលើ អ៊ីនធើណេត រួចត្រូវមាន កម្មវិធីមួយឈ្មោះ ImgBurn សំរាប់ធ្វើការ Burn file ISO នេះទៅក្នុង Flash Drive ដើម្បីប្រើសំរាប់​ boot នៅលើកុំព្យូទ័រ នៅពេលដំឡើង
  • បន្ទាប់ពីធ្វើការ burn ដាក់ Flash Drive រួច អ្នកអាចយក Flash នោះដោតចូល កុំព្យូទ័រដែល ចង់ដំឡើងនោះ រួចចុចលើ ប៊ូតុង F12 (កុំព្យូទ័រខ្លះអាច ចុចលើ ប៊ូតុងផ្សេង) ដើម្បីឲ្យកុំព្យូទ័រ ធ្វើការ boot បន្ទាប់មក ចាំមួយភ្លែត វានឹងចេញ រូបដូច ខាងក្រោមនេះ
  • ពេលដែលបានឃើញរូបបែបនេះ អ្នកត្រូវចុច Next
    រួចចុច Install
  •  
      
    ពេលនោះវានឹងទាមទារឲ្យ អ្នកបំពេញ លេខសម្ងាត់ Product key នៅលើ Windows ខ្លះ ហើយអ្នក ក៏អាច Skip វាបានដែរ នឹងចាំធ្វើការ Activate តាមក្រោយ ក៏បាន ឬខ្លះទៀត មិនមាន Product key ក៏មានដែរ ដោយសារគេបាន crack រួចហើយ
    – អ្នកត្រូវចុចលើជម្រើស Custom: Install Windows Only (advanced)
    បន្ទាប់ចុចលើ Drive C បន្ទាប់ចុច លើពាក្យ Format បន្ទាប់អ្នក អាចចុច Next បាន
    រង់ចាំឲ្យវាដំនើរការបានដល់ 100 ភាគរយ វានឹង ចាប់ផ្តើម Restart ម៉ាស៊ីនដោយស្វ័យប្រវត្តិ

- ចាំមួយភ្លែត បន្ទាប់វានឹងចេញផ្ទាំង សំរាប់ឲ្យអ្នក ធ្វើការ កែតម្រូវ និងបំពេញបែបបទ មុនពេលប្រើ តែអ្នកត្រូវ ចុចពាក្យ Use express settings
 - បន្ទាប់អ្នកត្រូវ skip កន្លែងវាយ Microsoft account និងកន្លែងភ្ជាប់ wifi រួចអ្នកបំពេញអ្វី ផ្សេងៗបាន
  •  បន្ទាប់ពីរួចរាល់ត្រឹមត្រូវ វានឹងចេញ បែបនេះ ដូចនេះអ្នក ត្រូវរង់ចាំបន្តិច
     បន្ទាប់ពីដំនើរការហើយ អ្នកអាចចុច ប្រើប្រាស់ បានធម្មតា

    បើសិនជា Windows 10 ដែលអ្នកបាន ដំឡើងហើយ មិនទាន់បាន Activate អ្នកអាច ធ្វើតាមវិធី ខាងក្រោម៖​
    • ចុចចូល Command Prompt និង Run as Administrator បន្ទាប់វាយ ឃ្លាណាមួយ សំរាប់ Windows 10 ដែលអ្នក បានដំឡើង
    + For Windows 10 build 10240 Home
      slmgr /ipk TX9XD-98N7V-6WMQ6-BX7FG-H8Q99
    + For Windows 10 build 10240 Professional
    slmgr /ipk W269N-WFGWX-YVC9B-4J6C9-T83GX
    + For Windows 10 build 10240 Enterprise
      slmgr /ipk NPPR9-FWDCX-D2C8J-H872K-2YT43
  • រួចចុច Enter បន្ទាប់ចាំទាល់តែវាចេញ ប្រអប់ប្រាប់ថា ជោគជ័យ បន្ទាប់បន្ត វាយឃ្លា slmgr /skms kms.xspace.in ចុច Enter ទៀត
  • ចាំទាល់ចេញប្រអប់មួយបង្ហាញ ថាជោគជ័យ បន្តវាយឃ្លា slmgr /ato បន្ទាប់ចុច Enter ពេលនោះវានឹង បញ្ចេញប្រអប់មួយ បង្ហាញថា ជោគជ័យ ទើបបាន សំរេច។
  •  


Samsung បញ្ចេញ​កុំព្យូទ័រ​ដែល​​​មាន​អេក្រង់​កម្រិត​​ 4K ជា​លើក​ដំបូង

ក្រុមហ៊ុន​ Samsung បាន​បញ្ចេញ​​កុំព្យូទ័រ​ស៊េរី​ថ្មី​របស់​ខ្លួន​​មាន​អេក្រង់​ដែល​អាច​បង្ហាញ ​រូបភាព​បាន​ច្បាស់​ល្អ​ ព្រម​ទាំង​មាន​ល្បឿន​លឿន​ជាង​មុន​​ផង​ដែរ។
 ATIV Book 9 Pro ​គឺ​ជា​កុំព្យូទ័រ​មួយ​ដែល​ស័ក្ដិសម​ទៅ​នឹង​ការ​ប្រើ​ប្រាស់​​លើ​ការងារ​ ទំហំ​ធំ​ដូច​ជា​ កាត់​ត​រូបភាព​ ឬ​វីដេអូ​ និង​ការ​លេង​ហ្គេម​បែប​3D ជា​ដើម។ សម្រាប់​កុំព្យូទ័រ​នេះ​ក្រុមហ៊ុន​ Samsung បាន​បំពាក់​នូវ​ CPU ជំនាន់​ចុង​ក្រោយ​របស់​ Intel គឺ​ Skylake Processor Intel Core i-7 និង​មាន​អេក្រង់​ទំហំ​ ១៥,៦​អ៊ីញ ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 4K ព្រម​ទាំង​មាន​បំពាក់​ក្រាហ្វិក​ប្រភេទ​ NVIDIA GeForce GTX 950M។ ​ថ្ម​របស់​កុំព្យូទ័រ​នេះ​​មាន​សុពលភាព​អាច​ប្រើ​ប្រាស់​បាន​រយៈ​ពេល​ ៦,៥​ម៉ោង​ តួ​ខ្លួន​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​ទាំង​ស្រុង​ដែល​មាន​ទម្ងន់​​​ជាង​២​ គីឡូក្រាម។
 បន្ថែម​ពី​នេះ​វា​ក៏​មាន​បំពាក់​នូវ​ RAM ទំហំ​៨GB, អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​ SSD ល្បឿន​លឿន​ ទំហំ​២៥៦GB, រន្ធ​ដោត​ USB ​Type C, ឧបករណ៍​​បំពង​សំឡេង​ចំនួន​បួន​ និង​មាន​ Wi-Fi ដែល​មាន​ល្បឿន​លឿន។ ​​​កុំព្យូទ័រ​ដែល​មាន​សមត្ថភាព​ពិសេស​ដូច​នេះ​ត្រូវ​បាន​ដាក់​លក់​ក្នុង​ តម្លៃ​ចាប់​ពី​ ១ ៥៩៩​ដុល្លារ។

ស្រប​ពេល​ដែល​បង្ហាញ​នូវ​ ATIV Book 9 Pro ក្រុមហ៊ុន​ Samsung ក៏​បាន​បង្ហាញ​​កុំព្យូទ័រ​មួយ​ប្រភេទ​ទៀត​គឺ ATIV Book 9 Spin។ សម្រាប់ ​ATIV Book 9 Spin នេះ​គឺ​​វា​មាន​អេក្រង់​ដែល​អាច​ដោះ​ចេញ​ និង​បង្វិល​បាន​៣៦០​ដឺក្រេ​ ​ដើម្បី​អាច​ប្រើ​ប្រាស់​ជា​កុំព្យូទ័រ​ឬ​ Tablet។ តម្លៃ​របស់​វា​គឺ​ថោក​ជាង​ ATIV Book 9 Pro បន្តិច​ គឺ​ចាប់​ពី​ ១ ៣៩៩​ដុល្លារ​ ដោយ​វា​មាន​អេក្រង់​ទំហំ​១៣,៣​អ៊ីញ, CPU Core i-7, RAM ទំហំ​៨GB។ ​តួ​ខ្លួន​របស់​វា​ក៏​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​ដែរ​ ប៉ុន្តែ​វា​មាន​ទម្ងន់​តែ​១,៣​គីឡូក្រាម​ប៉ុណ្ណោះ។

ក្រុមហ៊ុន​ Samsung បាន​ឲ្យ​ដឹង​ផង​ថា ​កុំព្យូទ័រ​ទាំង​ពីរ​ម៉ូដែល​ខាង​លើ​នឹង​មាន​ដាក់​លក់​នៅ​ខែ​ក្រោយ​នេះ​​ ដោយ​​មាន​លក់​ផ្ដាច់​មុខ​នៅ​លើ​វិបសាយ​របស់​ខ្លួន៕​​​​​​​​​​

មូលហេតុ​អ្វី​​ Wi-fi​ ដើរ​យឺត​ជាង​​អ៊ីនធឺ​ណិត​​តាម​​ខ្សែ?

អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​កត់​សម្គាល់​ហើយ​មើល ​ទៅ​ថា​ អ៊ីនធឺណិត​តាម​​ Wi-fi​ តែង​ផ្ដល់​ល្បឿន​យឺត​ជាង​អ៊ីនធឺណិត​ដែល​បញ្ជូន​តាម​ខ្សែ។ ដើម្បី​ជម្រះ​នូវ​ចម្ងល់​នេះ​ ទៅ​មើល​ការ​ពន្យល់​ខាង​ក្រោម។
 ជា​ដំបូង​យើង​ត្រូវ​ដឹង​ស្គាល់​អ្វី​ទៅ​ជា​អ៊ីនធឺណិត​ប្រើ​ខ្សែ។ អ៊ីនធឺណិត​ប្រើ​ខ្សែ​ (Wired Internet)​ គឺ​ជា​អ៊ីនធឺណិត​ដែល​ចម្លង​ពី​ឧបករណ៍​ Router ​​តាម​រយៈ​ខ្សែ​​ភ្លើង​ (Cable)​ ឬ​ហ្វាយប៊ឺ​អុបទិក​ (FIOS)​ ​មក​កាន់​កុំព្យូទ័រ​ ឬ​ទូរទស្សន៍​ ឬ​ម៊ាស៊ីន​ព្រីន។ អ៊ីនធឺណិត​ដែល​បញ្ចូល​តាម​ខ្សែ​​គឺ​មាន​ល្បឿន​លឿន​ ជា​ពិសេស​សម្រាប់​ប្រភេទ​ខ្សែ​​ភ្លើង​ (Cable)​ និង​ខ្សែ​ហ្វាយប៊ឺ​អុបទិក​​ ដូច្នេះ​អ្នក​ប្រើប្រាស់​មិន​ចាំ​បាច់​ខ្វល់​ថា​ល្បឿន​​ Download ឬ​ Upload ​យឺត​នោះ​ទេ។
 ដោយ​ឡែក​សម្រាប់​ អ៊ីនធឺណិត​តាម​ Wi-fi​ វិញ​ គឺ​អ៊ីនធឺណិត​បាន​បញ្ជូន​ពី​ Router ​មក​កាន់​ទូរសព្ទ​ Tablet ​ឬ​កុំព្យូទ័រ​របស់​អ្នក​តាមរយៈ​រលក​វិទ្យុ។ ឧបករណ៍​ដែល​ផ្ដល់​ និង​ទទួល​អ៊ីនធឺណិត​នេះ​ មិន​ត្រូវ​ការ​រន្ធ​ Port ​នោះ​ទេ​ គឺ​ត្រូវ​ការ​តែ​​អង់តែន​ ហើយ​ឧបករណ៍​ខ្លះ​បាន​បង្កប់​អង់តែន​របស់​ខ្លួន​នៅ​ក្នុង​នោះ​ស្រេច។
អ៊ីនធឺណិត​ដែល​បញ្ជូន​តាម​ខ្សែ​គឺ​តែង​តែ​រក្សា​ទំហំ​ថេរ​រហូត​ ដោយសារ​ស្ថិត​ក្នុង​សុញ្ញាកាស ​គ្មាន​អ្វី​រំខាន។ ផ្ទុយ​ពី​អ៊ីនធឺណិត​តាម​ Wi-fi​ គឺ​ត្រូវ​បាន​បញ្ជូន​តាម​លំហ​អេឡិចត្រូ​ម៉ាញេទិច។ រលក​សញ្ញា​មិន​ស្ថិត​ក្នុង​ទម្រង់​តែ​មួយ​នោះ​ទេ​ ដោយសារ​តែ​ខ្យល់​អាច​មាន​ច្រើន​ ឬ​តិច​ ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ល្បឿន​ មិន​ដូច​គ្នា។ វា​ងាយ​នឹង​ប៉ះ​គ្នា​ជាមួយ​នឹង​​រលក​សញ្ញា​ផ្សេង​ទៀត​ បណ្ដាល​ឲ្យ​មាន​ការ​ស្ទះ​ផង​ដែរ។ ដូច្នេះ​ធ្វើ​ឲ្យ​អ៊ីនធឺណិត​តាម​ Wi-fi ​មាន​ល្បឿន​យឺត​ជាង​​ ល្បឿន​អ៊ីនធឺណិត​ដែល​​បញ្ជូន​តាម​ខ្សែ​៕