Search

អាហារ ៥យ៉ាង​ ជួយ​ឱ្យ ​ខួរ​ក្បាល​ឆ្លាត​វៃ​

​ប្រភេទ​អាហារ​មួយ​ចំនួន​ត្រូវ​បានមនុស្ស​ដឹង​ថា ​វាអាច​ជួយបង្កើន​ការ​​ចងចាំ​ និង​បង្កើន ​មុខងារ​ខួរ​ក្បាល​។ ​សូមអានបន្ដ ​ដើម្បី​ស្វែង​យល់​បន្ថែម ពី​អាហារ ​៥​ប្រភេទ ​ដែល​អ្នក​ជំនាញ​ណែនាំ ​ឱ្យ​អ្នក​ដាក់​បញ្ចូល​ក្នុង​របប​អាហារ​របស់​អ្នក​ ៖ ​​



​ត្រី​សម្បូរ​ជាតិ​ខ្លាញ់ ​៖ ​បញ្ហា ដ៏​សាមញ្ញ​​មួយមនុស្ស​ភាគ​ច្រើន​ តែង​ប្រឈម​នា​​ពេលបច្ចុប្បន្ន​នេះ ​គឺ​ការ​ព្យាយាម​ធ្វើ​កិច្ច​ការសាមញ្ញៗ​ រាល់ថ្ងៃ ​ដូច​ជា​ថា តើ​ការងារ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវធ្វើ​ តើ​មនុស្ស​ណា​ដែល​អ្នក​ចង់​ឱ្យ​តេ​ទូរសព្ទ​មក​អ្នក​ តើ​អ្នក​គួរ​ទទួលទាន​អាហារ​​អ្វី សម្រាប់​អាហារ​ពេល​ល្ងាច​។ ​ហេតុដូច្នេះ ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ម្នាក់ ​ក្នុង​ចំណោម​មនុស្ស​ចង់ប​ង្កើន​ការ​ចង​ចាំ​នោះ ​ចូរ​ទទួលទាន​ប្រភេទ​ត្រី​សម្បូរ​ជាតិ​ខ្លា​ញ់​។ ​អ្នក​ជំនាញ​និយាយ​ថា ​អាស៊ីដ​ធាត់ ​Omega3​មាន​នៅ​ក្នុង ​ប្រភេទត្រី​ដូច​ជា​ ត្រី​សាឌីន ត្រីសាម៉ុង និង​ត្រីស្បែកា ​គឺ​ល្អ​ប្រសើរ​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ទាំង​ស្រុងជា​ពិសេស​សុខ​ភាព​ខួរ ​ក្បាល។ ​ចូរដាក់​បញ្ចូល ​ត្រី​សម្បូរ​ជាតិ​ខ្លាញ់​​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ​យ៉ាង​តិច ២​ដង​ក្នុង​មួយ​សប្ដាហ៍ ​ដើម្បីការពារ​ ការ​ចុះ​ថយ​ការ​ចងចាំ ​។​

​ ប្រភេទ​បន្លែ​ស្លឹក ៖  មនុស្ស​យើង​ភាគ​ច្រើនទំនងជា​ងាក​មុខ​ចេញ និង​មិន​ចូល​ចិត្ដ ​នៅ​ពេល​ទទួល​ទាន​បន្លែ​បៃតង​ប៉ុ​ន្ដែអ្នក​ស្រាវ​ជ្រាវ​និយាយ​ថា ​បន្លែ​ពណ៍បៃតង​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ​សម្រាប់ខួរ​ក្បាលរ​បស់អ្នក​។ ​ស្លឹក​ផ្ទី ​​ស្ទៃ​ពណ៍បៃតង គឺ​សម្បូរដោយ សារ​ធាតុ​ប្រឆាំង​នឹង​អុកស៊ីដកម្ម ​ដូចជា ​ជីវជាតិC ​និង​សារធាតុ ​​Beta-carotene ​ដែល​ត្រូវ​បាន​មនុស្ស​ដឹង​ថា ​ល្អ​ប្រសើរ​សម្រាប់​សុខភាព​រាង​កាយ។ ​ប្រភេទ​បន្លែទាំង​នេះ ក៏មាននូវ​អាស៊ីដ ​Folic ដែល​បង្កើន​ការ​ទទួលព័ត៌មាន​បានរហ័ស ​និងងាយ​ក្នុងការ​ចងចាំ​។ ​

​ ស៊ុត ​៖ ​​ស៊ុត​បាន​នាំ​មក​នូវ​សារធាតុ​រ៉ែ ​និងជីវជាតិ និង​ជា​អាហារ​ដ៏ប្រសើរ​សម្រាប់ខួ​រ​ក្បាល។ ​ដោយ​សម្បូរ​ដោយ​ជាតិ​ដែក ​ជាតិ​អ៊ីយ៉ូដ ​និង​ជីវជាតិB12 ​ស៊ុត​គួរ​តែ​ត្រូវ​បាន​ដាក់បញ្ចូល​ទៅក្នុ​ងរ​បបអាហារ​ប្រចាំ​ថ្ងៃរ​បស់​ អ្នក​។ ​​ជាតិ​អ៊ីយ៉ូដ​ត្រូវ​បាន​​មនុស្សដឹងថា មាន​គុណប្រយោជន៍​ក្នុងការបង្កើនសមត្ថភាព​ដោះ​ស្រាយ​បញ្ហា ​​ ខណៈ​ពេល​ជាតិ​ដែក ​មាន​ប្រសិទ្ធ​ភាពបង្កើត​កោសិកាឈាម​ក្រហម​ ដែល​បញ្ជូនអុកស៊ីសែន​ទៅ​កាន់ខួរ​ក្បាលរ​បស់​អ្នក ​ដោយ​ធ្វើ​ឱ្យ​អ្នកវាងវៃ។​

តែបៃតង ​៖ ​តើ​អ្នកដឹង​ទេ​ថា ​ខួរ​ក្បាល​របស់​អ្នកត្រូវបានបង្កើត​ឡើង ដោយទឹកប្រមាណ ៨០%? ​នេះមាន​ន័យថា  ​អ្នកចាំ​បាច់​ត្រូវ​រ​ក្សា​ជាតិ​ទឹក​ឱ្យ​បានគ្រប់​​គ្រាន់ ដើម្បី​ឱ្យ​ខួរក្បាល​ដំណើរ​ការ​មុខងារ​បាន​ប្រសើរ​។​ អ្នក​អាច​ទទួល​ទាន​ទឹកតែ​បៃតង ឱ្យបាន​មួយ​ពែង​រាល់​ថ្ងៃ ហើយត្រូវ​ទទួលទានទឹកឱ្យបា​ន ៨​កែវ​ក្នុងមួយ​ថ្ងៃ។ ​អ្នកស្រាវ​ជ្រាវ​និយាយ​ថា ​តែ​បៃតងអាច​បង្កើន​ភាព​វាង​វៃរបស់​ចិត្ដ ​និង​បង្កើន​ការចង​ចាំ ​ខណៈពេល​សារ​ធាតុ​ប្រឆាំង​នឹងអុកស៊ីដកម្ម ​អាចកាត់​បន្ថយ​ជំងឺ​ភ្លេច​ភ្លាំង។

​ស្ករសូកូឡា ​៖ ស្ករសូកូឡា​សម្បូរ​ដោយ​សារ​ធាតុ ​Flavonoids ជា​សារធាតុ​លើក​ស្ទួយ​សមត្ថភាព​ខួរ​ក្បាល។ ​ការ​ទទួលទាន ​​ស្ករសូកូឡាខ្មៅ ​ក្នុង​កម្រិតល្មម ត្រូវ​បានមនុស្សដឹង​ថា ​មានប្រសិទ្ធ​ភាព ​ក្នុង​ការ​បង្កើន​ជំនាញ​វិនិច្ឆ័យ​។​អ្នក​ជំនាញ​បន្ថែម​ថា សារ​ធាតុ ​Flavonoids ​ធ្វើ​ឱ្យ​សកម្ម ​នូវ​ការបង្កើត​ឡើង នូវ​កោសិកាសរសៃប្រសាទ​ថ្មី ​នៅក្នុងខួរ​ក្បាល​ ដើម្បីពង្រឹង​ការ​ចង​ចាំ និង​បង្កើនលំហូរឈាម​ទៅ​កាន់​ខួរក្បាល​៕  ​
ប្រភព​  http://www.cool1007.com