សម្រាប់លោកអ្នកដែលប្រើប្រាស់ Mac OS X
សម្រាប់លោកអ្នកដែលប្រើប្រាស់ Mac OS X លោកអ្នកនឹងត្រូវប្រើប្រាស់ Console ពីក្នុង Applications > Utilities ឬដោយចុច Spotlight និងវាយបញ្ចូលពាក្យថា Console ។បន្ទាប់មកទៀត សូមវាយបញ្ចូលពាក្យថា Wake reason នៅត្រង់កន្លែងស្វែងរក នោះលោកអ្នកនឹងទទួលបានព័ត៌មានដែលម៉ាស៊ីនត្រូវបានបើកដំណើរការ ជាក់ជាមិនខាន ។
សម្រាប់លោកអ្នកដែលប្រើប្រាស់ Windows
ជាដំបូង សូមចុចគ្រាប់ចុច Win នៅលើក្ដារចុច និងវាយបញ្ចូលពាក្យថា Event និងជ្រើសយក View event logs ដែលស្ថិតនៅខាងឆ្វេងនោះ ។បន្ទាប់មក សូមចុចសញ្ញាព្រួញខាងមុខ Windows Logs ឬធ្វើការ Double-click ក៏បាន ។
ពេលនោះ លោកអ្នកនឹងឃើញមានផ្ទាំង Filter Current Log បង្ហាញឡើងមក។ នៅត្រង់ Event Sources សូមធីកយក Power-Troubleshooter និងចុច OK ។
លោកអ្នកនឹងទទួលបានព័ត៌មានដែលម៉ាស៊ីនត្រូវបានបើកដំណើរការ នៅក្នុងផ្ទាំង Event Viewer ផ្នែកកណ្ដាល។ ពេលនេះ លោកអ្នកអាចកំណត់សម្គាល់បានហើយថា តើមានអ្នកលួចចូលមកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នកឬ ទេ។










