អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនប្រាកដជាធ្លាប់កត់សម្គាល់ហើយមើល
ទៅថា អ៊ីនធឺណិតតាម Wi-fi
តែងផ្ដល់ល្បឿនយឺតជាងអ៊ីនធឺណិតដែលបញ្ជូនតាមខ្សែ។
ដើម្បីជម្រះនូវចម្ងល់នេះ ទៅមើលការពន្យល់ខាងក្រោម។
ជាដំបូងយើងត្រូវដឹងស្គាល់អ្វីទៅជាអ៊ីនធឺណិតប្រើខ្សែ។
អ៊ីនធឺណិតប្រើខ្សែ (Wired Internet)
គឺជាអ៊ីនធឺណិតដែលចម្លងពីឧបករណ៍ Router តាមរយៈខ្សែភ្លើង
(Cable) ឬហ្វាយប៊ឺអុបទិក (FIOS) មកកាន់កុំព្យូទ័រ ឬទូរទស្សន៍
ឬម៊ាស៊ីនព្រីន។ អ៊ីនធឺណិតដែលបញ្ចូលតាមខ្សែគឺមានល្បឿនលឿន
ជាពិសេសសម្រាប់ប្រភេទខ្សែភ្លើង (Cable) និងខ្សែហ្វាយប៊ឺអុបទិក
ដូច្នេះអ្នកប្រើប្រាស់មិនចាំបាច់ខ្វល់ថាល្បឿន Download ឬ
Upload យឺតនោះទេ។
ដោយឡែកសម្រាប់ អ៊ីនធឺណិតតាម Wi-fi វិញ គឺអ៊ីនធឺណិតបានបញ្ជូនពី
Router មកកាន់ទូរសព្ទ Tablet
ឬកុំព្យូទ័ររបស់អ្នកតាមរយៈរលកវិទ្យុ។ ឧបករណ៍ដែលផ្ដល់
និងទទួលអ៊ីនធឺណិតនេះ មិនត្រូវការរន្ធ Port នោះទេ
គឺត្រូវការតែអង់តែន
ហើយឧបករណ៍ខ្លះបានបង្កប់អង់តែនរបស់ខ្លួននៅក្នុងនោះស្រេច។
អ៊ីនធឺណិតដែលបញ្ជូនតាមខ្សែគឺតែងតែរក្សាទំហំថេររហូត
ដោយសារស្ថិតក្នុងសុញ្ញាកាស គ្មានអ្វីរំខាន។ ផ្ទុយពីអ៊ីនធឺណិតតាម
Wi-fi គឺត្រូវបានបញ្ជូនតាមលំហអេឡិចត្រូម៉ាញេទិច។
រលកសញ្ញាមិនស្ថិតក្នុងទម្រង់តែមួយនោះទេ
ដោយសារតែខ្យល់អាចមានច្រើន ឬតិច
ធ្វើឲ្យមានការផ្លាស់ប្ដូរល្បឿន មិនដូចគ្នា។
វាងាយនឹងប៉ះគ្នាជាមួយនឹងរលកសញ្ញាផ្សេងទៀត
បណ្ដាលឲ្យមានការស្ទះផងដែរ។ ដូច្នេះធ្វើឲ្យអ៊ីនធឺណិតតាម Wi-fi
មានល្បឿនយឺតជាង ល្បឿនអ៊ីនធឺណិតដែលបញ្ជូនតាមខ្សែ៕
Home »
» មូលហេតុអ្វី Wi-fi ដើរយឺតជាងអ៊ីនធឺណិតតាមខ្សែ?
មូលហេតុអ្វី Wi-fi ដើរយឺតជាងអ៊ីនធឺណិតតាមខ្សែ?
By Author 6:39 PM








