Search

Xperia Z5 Premium ទូរស័ព្ទ​អេក្រង់​កម្រិត​4K ដំបូង​គេនឹង​មក​ដល់​​កម្ពុជាឆាប់ៗនេះ​ហើយ

ទូរស័ព្ទ​អេក្រង់​ 4K Xperia Z5 Premium នឹងមាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​កម្ពុជាក្នុងពេលឆាប់ៗនេះ​ បន្ទាប់​ពី​ក្រុមហ៊ុន​ Sony បាន​ប្រកាស​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​រួច​​មក។
 Xperia Z5 Premium គឺ​ជា​ទូរស័ព្ទ​ដំបូង​គេ​បំផុត​ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​​អេក្រង់​ 4K ​នៅ​លើ​​​​​អេក្រង់​ទូរស័ព្ទ​​ដែល​មាន​​ទំហំ​៥,៥​អ៊ីញ។ អេក្រង់​​របស់​ Z5 Premium ​គឺ​អាច​បង្ហាញ​រូបភាព​​បាន​ដិត​ល្អ​ជាង​អេក្រង់​ Full HD បាន​ដល់​ទៅ​បួន​ដង​ឯ​ណោះ។ ចំពោះ​​ដង់ស៊ីតេ​​របស់​វា​គឺ​ខ្ពស់​ល្អ​គឺ​​៨០៦​ភិចហ្សែល​ក្នុង​មួយ​អ៊ីញ។ ទំហំ​ដង់ស៊ីតេ​នេះ​គឺ​ស្មើ​នឹង​១០​ដង​នៃ​ដង់ស៊ីតេ​របស់​ទូរទស្សន៍​ Full HD និង​ស្មើ​នឹង​ពីរ​ដង​នៃ​ស្មាតហ្វូន​​ភាគ​ច្រើន។
 ទោះ​បី​ជា​អេក្រង់​របស់​ទូរស័ព្ទ​នេះ​មាន​កម្រិត​ 4K ក៏​ពិត​មែន ​ប៉ុន្តែ​ថ្ម​របស់​វា​​នៅ​តែ​អាច​ប្រើ​ប្រាស់​បាន​យូរ​​ដដែល​​គឺ​ដល់​ទៅ​២​ ថ្ងៃ​ឯ​ណោះ។ យ៉ាង​ណា​ក្ដី​ក្រុមហ៊ុន Sony ក៏​​មិន​ភ្លេច​ទេ​​នូវ​ការ​បំពាក់​​បច្ចេកវិទ្យា​ជ្រាប​ទឹក​ និង​ ធន់​នឹង​ធូលី​ដី IP 65/68 ព្រម​ទាំង​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ទូរស័ព្ទ៕